(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន និង លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA រួមទាំងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខសម្រាស់ស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ។
សំរាមជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ៍ ធ្វើអោយលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តកទឹកក្រោមដី។
គិតមកដល់ពេលនេះ ម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់អោយដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ៕