ក្រុម​ការងារ​ចុះជួយ​ឃុំ​ល្វា​ តំណាង​ឲ្យ​ ឯកឧត្តម​ សោម​ អូន ឧបត្ថម្ភម៉ាស់ និងទឹកសុទ្ធ ជូនដល់សាលាស្រុកព្រះស្តេច

373

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានក្រុមការងារចុះជួយឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង  រួមជាមួយ ឯកឧត្តម អ៊ុន ដារ៉ា និងឯកឧត្តម លី វិចិត្រ និងឯកឧត្តមប៉ាងចន្នី តំណាងឲ្យ ឯកឧត្តម សោម អូន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង  បានប្រគល់ជូនម៉ាស់ ចំនួន ៥កេសធំ និងទឹកសុទ្ធចំនួន ៥០យួរ ជូនដល់សាលាស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមវត្តមានលោក ផុន សម្ភស្ស អភិបាលស្រុកព្រះស្តេច និងលោកអភិបាលរងស្រុកព្រះស្តេច។

អំណោយដ៍ស្តួចស្តើងនេះ ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងរដ្ឋបាលស្រុក ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-19 ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ ក្នុងការ ការពារនូវការរីករាលដាលឆ្លងមេរោគ Covid 19 និងបង្ការការរីករាលដាលឆ្លងចូលសហគមន៍ផងដែរ។

លោក ផុន សម្ភស្ស  អភិបាលស្រុកព្រះស្តេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សោម អូន  រួមទាំងក្រុមការងារ ដែលបានឧបត្ថមជាម៉ាស់ និងទឹកសុទ្ធ ដើម្បីយកទៅប្រើប្រាស់ ការពារនូវការឆ្លងមេរោគ Covid 19 ដែលកំពុងឆ្លងរាលដាល ក្នុងស្រុកព្រះស្តេចយើងនេះ និងសូមជូនពរជួបប្រទះតែសេចក្តីសុខសប្បាយ និងជៀសផុតពីជំងឺ Covid-19 ទាំងអស់គ្នា។