ផ្សារតាកែវ ត្រូវបានបិទកាលពីម្សិលមិញ ក្រោយរកឃើញ អ្នកពាក់ព័ន្ធច្រើននាក់ជាមួយ អ្នកជំងឺកូវីដ-១៩

458

(ខេត្តតាកែវ) ៖ កាលពីម្សិលមិញបើតាមការលើកឡើងរបស់អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានប្រកាសថានឹងបិទ ផ្សារតាកែវ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះតទៅ កាលពីព្រឹកថ្ងៃទី ០៦​ មិថុនា ២០២១ ថ្មីៗនេះ ដោយសារតែមានអាជីវករមួយចំនួនបានពាក់ព័ន្ឋនឹងអ្នកដែលមានវិជ្ជមានកូវីដ-១៩​។

គួរបញ្ជាក់ផងដែរថា ការប្រកាសបិទ ផ្សារតាកែវ ជាបណ្តោះអាសន្ននេះ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ ក្រោយពេល រកឃើញ អាជីករមួយចំនួន បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលច្រើននាក់ ជាមួយនឹងអ្នកជំងឺវិជ្ជមានកូវីដ១៩ ។

គួរបន្ថែមផងដែលថា បុគ្គលវិជ្ជមានកូវីដរូបនេះ មានឈ្មោះ ហិន អៀ ជាអាជីវករលក់បន្លែខាងជើងផ្សារតាកែវ ដូច្នេះ លោកអភិបាលក្រុងដូនកែវ សូមអំពាវនាវ អ្នកដែលពាក់ព័ន្ធ មិនថាដោយផ្ទាល់ និងប្រយោល សូមចូលរួមដោយស្ម័គ្រចិត្តក្នុងការផ្តល់សំណាក់ឲ្យបានទាំងអស់គ្នា នៅមុខផ្សារតែម្តង ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងកាន់តែច្រើនជាងនេះ៕