(សុខភាព)៖ នាពេលបច្ចុប្បន្ននេះ ស្រ្តីជាច្រើននិយមប្រើសាប៊ូទឹក ឬសាប៊ូរាវ
ជាងសាប៊ូដុំ ព្រោះវាមានភាពងាយស្រួលជាងប៉ុន្តែ អ្នកដឹងទឹថា
សាប៊ូវារប្រភេទខ្លះ អាចមានសារធាតុគីមីច្រើនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
សាប៊ូទឹកដែលល្អ និងគ្មានគ្រោះថ្នាក់ចាំបាច់ត្រូវមានសមាសធាតុផ្សំពីសាច់សាប៊ូ
យ៉ាងតិច ២៥ភាគរយប៉ុន្តែ សាប៊ូទឹកប្រភេទខ្លះ សម្បូរដោយសារធាតុឌីធើចេន
ឬសារធាតុសម្អាតរួមជាមួយសារធាតុផ្សេងៗទៀត។ សារធាតុឌីធើចេន
គឺជាសារធាតុសំខាន់ ដែលគេប្រើប្រាស់ក្នុងការផលិតសាប៊ូកក់សក់ សាប៊ូលាងចាន
សាប៊ូបោកគក់ខោអាវ ទឹកថ្នាំសម្អាតបន្ទប់ទឹក
ប៉ុន្តែកំហាប់របស់សារធាតុសម្អាតដែលមាននៅក្នុងសាប៊ូរាវមានភាពខ្សោយជាង។
ចំពោះផលអាក្រក់ដែលអាចកើតឡើងដោយសារការប្រើសាប៊ូរាវ មិនកើតឡើងភ្លាមៗឡើយ
ដោយវាច្រើនតែបង្កបញ្ហាធំ នៅពេលយូរបាន ព្រោះសារធាតុគីមីទាំងអស់នេះ
និងជ្រាបចូលទៅក្នុងស្បែករួមទាំងអវៈយវៈខាងក្នុង និងសរសៃឈាម។
អាស្រ័យហេតុនេះហើយ ទើបប្រទេសជាច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក
បានចេញច្បាប់បញ្ឈប់ការប្រើប្រាស់សាប៊ូរាវ ព្រោះវាអាចជ្រាបចូលយ៉ាងលឿន
និងបង្កជាប់នៅក្នុងភ្នែល ខួរក្បាល បេះដូង ថ្លើម និងបង្កបញ្ហានៅពេលវែងបាន។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត ប្រសិនបើអ្នកប្រើសាប៊ូរាវ
មានជាតិគីមីច្រើនរួមមានសារធាតុពពួកអាមីន វាអាចបង្កជំងឺមហារីកបាន។
អ្វីដែលល្អ អ្នកគួរជ្រើសប្រើសាប៊ូរាង ដែលអាចទុកចិត្តបាន
មានបញ្ហាពីសមាសធាតុផ្សំច្បាស់លាស់ និងគួរកំណត់ថា
អ្នកចាំបាច់ត្រូវប្រើសាប៊ូរាវញឹកញាប់ប៉ុនណា៕
ឬសាកល្បងមកប្រើសាប៊ូរាវសម្រាប់កូនក្មេងដែលមានភាពខ្សោយ
និងទន់ភ្លន់ចំពោះស្បែកជាងក៏បានដែរ៕