កម្លាំងប៉េអិមក្រុងប៉ោយប៉ែតចាប់បានចោរលួចម៉ូតូ 01គ្រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត

415

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធចាប់បានចោរលួចម៉ូតូ01គ្រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ2021 ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ បានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ￸ គឹម តាក់វ៉ាន់ ភេទប្រុស អាយុ17ឆ្នាំ ព្រមទាំងដកហូតម៉ូតូ01គ្រឿងម៉ាកសូម័រអ៊ិច ពណ៌ក្រហម.ស គ្មានស្លាកលេខ នៅថ្ងៃទី04 ខែមិថុនា ឆ្នាំ2021 ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានចូលទៅក្នុងផ្ទះសំណាក់ ឈានទាវ ដើម្បីលួចម៉ូតូខាងលើពិតប្រាកដមែន បានជិះទៅផ្ទះរបស់មិត្តភ័ក្តរបស់ខ្លួននៅម្ដុំផ្លូវជាតិលេខ៥58 ស្តិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ពេលខ្លួនកំពុងដេកនៅផ្ទះមិត្តភ័ក្តស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្ដង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិនៅរសៀលថ្ងៃអាទិត្យ ទី06 ខែមិថុនា ឆ្នាំ2021នេះ￸ ចំណែកម៉ូតូត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕