លោក កើត រិទ្ធ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន តែងតាំង ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

335

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយតែងតាំងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានរកឃើញនូវករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេស។

សមាសភាពគណៈកម្មការនាពេលនោះ មានចំនួន២៥រូប ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមាន អនុប្រធាន៧រូប ក្នុងនោះក៏មាន លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕

គួររំលឹកផងដែរថា​ បច្ចុប្បន្នករណីឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើងនៅមិនទាន់មានការថមថយនៅឡើយនោះទេ ដូច្នេះសូមបងប្អូនកុំភ្លេចវិធានការ ៣ការពារ​ នឹង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា។