(ភ្នំពេញ)៖ សរុបទិន្នន័យសម្រាប់ករណីឆ្លងរាតត្បាតវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនអ្នកវិជ្ជមាននៅតាមបណ្ដាខេត្ត គឺមានការថយចុះហើយនេះបើយោងតាមផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ ចំនួនអ្នកវិជ្ជមានមិនមានការកើនឡើង ប៉ុន្តែក៏មិនមានការថយចុះនោះដែរ ។ នេះបើតាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។ សូមជម្រាបជូនថា កាលពីថ្ងៃទី ៦ ខែមិថនា ឆ្នាំ ២០២១ នេះ កម្ពុជា បានរកឃើញអ្នកវីជ្ជមានវីរុសកូវីដ ១៩ ចំនួន ៦៣១នាក់បន្ថែមទៀត ដែលជានិន្នន័យឆ្លងនៅតែខ្ពស់ និងក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំង ។
ជាពិសេសថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសវត្តមាននៃវីរុសបំប្លែងខ្លួនមថ្មី មានប្រភពមកពីប្រទេសឥណ្ឌា បានរកឃើញទៅលើជនជាតិខ្មែរ ចំនួន ៣ នាក់ ដែលជាពលករមកពីប្រទេសថៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្នក្នុងស្ថានភាពកំពុងតានតឹងមួយនេះ ៕