អ្នកអាចសាកល្បងបាន! ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ តាមរយៈ​ការ​ដើរ​មើល​ទេសភាព

641

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសស្តតឡេន បានរកឃើញថា ការដើរ ឬរត់ត្រឹកៗនៅតាមសួនច្បារ ឬកន្លែងដែលមានព្រៃព្រឹក្សានិងទេសភាពស្អាតៗ អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺផ្លូវចិត្ត។ លោកសាស្រ្តាចារ្យ Richard Mitchell នៃមហាវិទ្យាល័យ Glasgow បានធ្វើការពិនិត្យនិងតាមដានទៅលើស្ថានភាពសុខភាពរបស់មនុស្សជិត២០០០នាក់នៅក្នុងប្រទេសស្តតឡេន។

លទ្ធផលនៃការស្ទង់មតិមើលបានបង្ហាញឲ្យឃើញថា មនុស្សទាំងអស់នោះមានសុខភាពផ្លូវចិត្តល្អជាងអ្នកដែលធ្វើលំហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណផ្សេងៗ ដោយសារតែអ្នកទាំងអស់នោះបានធ្វើទំនាក់ទំនង យ៉ាងជិតស្និតជាមួយនឹងបរិស្ថានធម្មជាតិ។

ជាមួយគ្នានេះលទ្ធផលក៏បានបង្ហាញឲ្យឃើញទៀតថា អ្នកទាំងអស់នោះ នឹងអាចជៀសឆ្ងាយពីជំងឺផ្លូវចិត្តដែលអាចកើតឡើងដោយប្រការណាមួយនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយពួកគេបានចំនាយពេលដែលនៅសល់ពីការងាររបស់ពួកគេជាមួយ នឹងធម្មជាតិ។

ទន្ទឹមនឹងនេះដែរកាលដែររស់នៅក្នុងតំបន់ដែលបរិស្ថានជុំវិញសំបូរទៅដោយដើមឈើធំៗ និងមានស្មៅក្រាស់ៗ អាចជួយឲ្យមនុស្សទូទៅកាត់បន្ថយភាពស្មុគស្មាញ និងភាពតានតឹងដែលមាននៅក្នុងខ្លួនបានយ៉ាងមានប្រសឹទ្ធភាព៕