ថយចុះបាន ១ថ្ងៃ ឥលូវថ្ងៃនេះតួលេខឆ្លងថ្មីកើនឡើងខ្លាំងឡើងវិញទៀតហើយ

382

(ភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសចំនួន អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ដែលតួលេខសរុប គឺ ៦៥៥នាក់។  ក្នុងនោះ ចំនួនអ្នកជាស្បើយមានចំនួន ៨១០នាក់បន្ថែមទៀត។ ដោយឡែកកាលពីថ្ងៃទី ១០ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីថយចុះមកត្រឹម ៤២៦ នាក់ ដូច្នេះបើធៀបនឹងតួលេខថ្មីថ្ងៃនេះ គឺមានការកើនឡើងវិញចំនួន ២២៩នាក់ ។

មកដល់នឹងពេលនេះចំនួនអ្នកឆ្លងនៅកម្ពុជានៅតែបន្តមាន ខណៈអ្នកឆ្លងក្នុង១ថ្ងៃៗ រាប់រយនាក់ ចំនួនដែលរកឃើញទាំងក្នុងខេត្ត និងរាជធានី។ ជាការដែលគួរឲ្យបារម្ភបំផុតនោះគឺ តួលេខឆ្លងនៅតែខ្ពស់ ចំនួនអ្នកឆ្លងនៅបន្តកើតមាន ខណៈអ្នកជំងឺច្រើននាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ យើងនៅតែអាចការពារបានេពីជំងឺដ៏កាចសាហាវនេះ តាមរយៈការពារ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៕ នឹងកុំភ្លេចនាំគ្នាចូលរួមចាក់វា៉ក់សាំងដើម្បីបង្កានៅជំងឺនេះទាំងអស់គ្នា ដើម្បីសង្គមជាតិយើងជៀសផុតពីការឆ្លងរីករាលដាលកាន់តែច្រើនឡើង។