ពិតជាសង្វេគណាស់! កើតមកកម្សត់ ស្លាប់ក៏កម្សត់ !កុមារ ហុង ដែលអ្នកលេងហ្វេសប៊ុកបានស្គាល់ពេលនេះស្លាប់ដោយសារតែ…

530

(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតអាសូរណាស់ ដោយកាលពីយប់មិញនេះ មហាជនជាច្រើននៅក្នុងបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែល កុមារាហុង ដែលកាលពីពេលកន្លងទៅបានធ្វើឲ្យមហាជនបានស្គាល់ពេញបណ្តាញសង្គមនោះ បានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ។

សូមបញ្ជាក់ផងដែលថាចំពោះមូលហេតុនៅពីក្រោយការស្លាប់របស់កុមារាកំសត់ម្នាក់នោះ គឺដោយសារតែ កុមារារូបនេះបានឡើងតោងឡានដឹកម៉ាសុីនភ្លេីង​ ហេីយលោតចុះពីលើឡាន​ ត្រូវកន្ទុយក្រោយអូសហេីយកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ជាចុងក្រោយ សូមបួងសួងឲ្យវិញ្ញាណក្ខន្ខរបស់ប្អូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ សុំឲ្យជាតិក្រោយកើតមកបានល្អ នឹងមានអាយុវែងជាងនេះ។