(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងយប់បណ្ដាលឲ្យរងការខូចខាតអស់ចំនួន០៣ខ្នងស្ទើតែទាំងស្រុង កាលពីវេលាម៉ោង០៩នឹង២៥នាយប់ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងបុរីពិភពថ្មី០២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាផ្ទះចំនួន ០៣ខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះនឹងរងការខូចខាតទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយមានផ្សែងហុយផ្ទុះចេញជាអណ្ដាតភ្លើងឆាបឆេះតែម្ដងបង្កការភ្ញាក់ផ្អើលទាំងយប់។
សូមបញ្ជាក់ផ្ទះដែលបានរងការខូចខាតខាងលើចំនួនពីខ្នងតូចតូចល្មមនោះ ធ្វើអំពីឈើ នឹងមួយខ្នងទៀតធ្វើអំពីថ្មក្រោមឈើខាងលើ បណ្ដាលឱ្យរងការខូចខាតនិងបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាដងទឹកធុងយកទៅជះពន្លត់និងបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អស់រយៈពេលជិតមួយម៉ោងទើបអគ្គីភ័យបានរលត់ទៅវិញជាស្ថាពរ។
ក្នុងហេតុការណ៍អគ្គីភ័យនេះសមត្ថកិច្ចលោកបានបញ្ជាក់ថាមិនមានប្រជាពលរដ្ឋណារងការគ្រោះថ្នាក់ដោយសារតែអគ្គីភ័យនេះឡើយគឺរងការខូចខាតតែផ្ទះនិងទ្រព្យសម្បត្តិ រីឯផ្ទះចំនួន០២ខ្នងទៀតគឺបានបិទទ្វារជឹតដោយគ្មានម្ចាស់នៅនោះទេក្រោយពេលគ្រប់គ្រងបានរួចរាល់កុំឡើងសមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាអ្វីដែលបានរងការខូចខាតទាំងប៉ុន្មានសមត្ថកិច្ចមិនទាន់បូកសរុបដឹងនៅឡើយទេ។