មានវីដេអូ៖ ស្តែងៗពេកហើយ រលំអគារ ក្នុងក្រុងក្វាងជូកូរ៉េខាងត្បូង

285

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី ៩ ខែមិថុនា ត្រូវបានគេរាយការណ៍មកថា អគារកម្ពស់ ៥ ជាន់ដែលគ្រោងនឹងកម្ទេចបានដួលរលំទាំងស្រុង មកខាងផ្លូវក្រុងត្រូវថយន្តមួយ មានការខូចខាតជាដំណំ ថែមទាំងបណ្តាលឲ្យមនុស្ស ៩នាក់បានបាត់បងជីវិត។

តួយ៉ាង ឧប្បត្តិហេតុ ដែលនឹកស្មានមិនដល់នេះ បានកើតឡើងកាលពីថ្ងៃទី ៩ ខែមិថុនាវេលាម៉ោងប្រហែល ៤ និង ២២ នាទីល្ងាច នៅឯការដ្ឋានសំណង់មួយកន្លែង នៅក្នុងទីក្រុងក្វាងជូ ដែលស្ថិតនៅជាប់នឹងផ្លូវក្រុង៦ ផ្លូវក្រវ៉ាញ់ក្រុង។

ទោះយ៉ាងណា បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមៗនោះ ប៉ូលីសនិងអ្នកពន្លត់អគ្គីភ័យ បានចុះអន្តរាគម បានចាប់ផ្តើមរុករកកន្លែងខូចខាត បានរកឃើញឡានក្រុងសាធារណៈមួយ ដែលត្រូវបានបំផ្លាញទាំងស្រុង ដោយអគារដែលបាក់រលំ។ ជាអកុសល គិតត្រឹមថ្ងៃទី ១០ ខែមិថុនាក្រុមស្រាវជ្រាវនិងជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ ៩ នាក់ និងរបួស ៨ នាក់។ អ្នកដែលស្លាប់ទាំងនោះមានចាប់ពីស្ត្រីម្នាក់អាយុ ៦០ ឆ្នាំជាស្ត្រីម្នាក់អាយុ ៧០ ឆ្នាំក៏ដូចជាសិស្សវិទ្យាល័យទៀតផងដែរ៕ ប្រភព៖ AllKpop