(ភ្នំពេញ)៖ ជនសង្ស័យ០៣នាក់បានស្គាល់គ្នាជាមួយនឹងនារីជនរងគ្រោះវ័យក្មេងចំនួន០២នាក់មិនទាន់បានប៉ុន្មានផងក៍បបួងលួងលោមឲ្យមកផឹកស៊ីជុំគ្នានៅក្នុងបន្ទប់របស់ខ្លួនអស់ចំនួនបួនកំប៉ុងក៏បានស្រវឹងរាងៗខ្លួនអស់ទៅទើបជនដៃដល់ឃើញថាមានឱកាសល្អសម្រាប់ខ្លួនហើយក៏បានចាប់រំលោភសេពសន្តវបូកគ្នាទៅលើជនរងគ្រោះបានសម្រេចតែម្ដងហើយក៏បានបីរូបនាងយកមកទម្លាក់ចោលនៅមុខបន្ទប់ជួលខាងក្រោមហើយបានដកយកទូរសព្ទពីរូបនាងដែលជាជនរងគ្រោះទាំងពីរនាក់អស់ចំនួនពីគ្រឿងបន្ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩នឹង៥៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងនៅខាងក្រោយនឹងសាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះទាំងពីរបានរៀបរាប់ឲ្យដឹងថា កាលពីមុនមករូបនាងទាំង០២នាក់ហើយនិងជនសង្ស័យទាំង០៣គឺទើបតែនឹងស្គាល់គ្នា តាមរយៈមិត្តភក្កិ ខណៈពេលមកដល់ថ្ងៃកើតហេតុខាងលើនឹះ ជនសង្ស័យទាំង០៣នាក់ក៏បានខលទូរសព្ទមកហៅនាងទៅផឹកស៊ីនៅក្នុងបន្ទប់ជួលរបស់ពួកគេ បន្ទាប់មករូបនាងក៏បានទៅដល់បន្ទប់របស់គេជាមួយនឹងមិត្តភក្កិហើយក៍បានដាក់ស្រាមកនាំគ្នាអង្គុយផឹកស៊ីជាធម្មតា របៀបដូចជាលក្ខណៈក្រុមគ្រួសារ អស់ជាច្រើនកំប៉ុងហើយក៏បានស្រវឹងស្រឿងៗ ក៍ស្រាប់តែជនសង្ស័យទាំង០៣នាក់ដើរទៅទាញទ្វារបិទហើយចាក់គន្លឹះពីខាងក្នុង រួចក៏បានរួមគំនឹតគ្នាធ្វើសកម្មភាពចាប់រំលោភមកលើរូបនាងទាំង០២នាក់រហូតបានសម្រេចទោះបីជារូបនាងខំស្រែកហ្នឹងរើបម្រាស់យ៉ាងណាក៏គ្មានឃើញអ្នកជិតខាងណាម្នាក់ហ៊ានមកជួយដល់រូបនាងទាំងពីរនាក់ដែរ ក្រោយពេលដែលពួកគេទាំង០៣បានរំលោភរូបនាងបានសម្រេចហើយពួកគេក៏បាននាំគ្នាឡើងជិះម៉ូតូចេញពីបន្ទប់ជួលគេចខ្លួនបាត់ស្រម៉ោលតែម្ដង។
ក្រោយកើតហេតុនារីជនរងគ្រោះទាំងពីរនាក់ក៏បានខលទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកជួយធ្វើអន្តរគមន៍នឹងដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យទាំង០៣យកមកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងរាយការជូនពេលក្រោយ។