កម្លាំងយោធាការពារព្រំដែនឃាត់ខ្លួនពលករប្រុស-ស្រី 45នាក់ បំរុងឆ្លងដែនខុសច្បាប់យកទៅធ្វើចត្តាឡីស័ក

308

(បន្ទាយមានជ័យ)៖ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ51 ចាប់ឃាត់ខ្លួនពលក រខ្មែរប្រុស.ស្រី ចំនួន45នាក់ ក្នុងនោះមាន ស្រី ចំនួន23នាក់ ខណៈដែលពួកគេបម្រុងលួចឆ្លងដែន ទៅប្រទេសថៃ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅល្ងាចថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 នៅត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចយោធាបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ51 និងដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ 514បានដឹកនាំកម្លាំង ល្បាត24ម៉ោងលើ24ម៉ោងដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និង ការឆ្លងរាលដាលនៃជំងឺកូវីដ-19 មិ នឲ្យចូល ទៅក្នុងសហគមន៍។ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ514 កងព ល តូចថ្មើរជើងលេខ51 ឃាត់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ514 ក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះ បញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេស សូមបន្ត ចូលរួមអនុវត្តវិធានការ 3កុំ 3ការពារ អោយបានទាំងអស់គ្នា។ ក្រោយពេលណែនាំរួចពលករទាំង45នាក់ ត្រូវបាន បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕