(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យជាស្រវឹងស្រាបើករថយន្តបោះពួយទៅបុកជាមួយនឹងខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររួចផុតពីសេចក្ដីស្លាប់ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនឹងច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា នៅមុនពេលហេតការនេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីហាយព្រីងពណ៌ករណ្ដោប្រមេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2S-6118 បើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនលឿនហើយជ្រុលទៅបុកជាមួយនឹងខឿនចិញ្ចឹមផ្លូវពេញទំហើង បណ្ដាលឲ្យរថយន្តហើយនឹងចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបរបានរួចផុតពីសេចក្ដីស្លាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ហើយបានត្រួតពិនិត្យមើលរាល់ការខូចខាតរបស់ខឿនចិញ្ចើមដែលជាសម្បត្តិសាធារណៈក៏បានយករថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ខណ្ឌចំការមនដើម្បីដោះស្រាយគ្នានៅតាមនិតិវិធីច្បាប់។