(ភ្នំពេញ)៖ រថយន្តធុនធំព្រលះគ្នាជាមួយនឹងរថយន្តតូចពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងពីរយ៉ាងដំណំនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សំណាងល្អមិនមានភាគីខាងណាម្នាក់ការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៥៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចនឹងការដ្ឋានមួយកន្លែង សិ្ថតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វឈីនន័រពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នពេញ2AM-1199 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងលោកបឿនលឿនគួរសមដែរ ខណៈពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំដឹកខ្សាច់ក្បាលពណ៍ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខពោធិ៍សាត់3A-1140 បើកចេញមកពីក្នងការដ្ឋានមិនប្រយ័ត្នក៍បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតភ្នែកខាងមុខទាំងពីយ៉ាងដំណុំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះធ្វើការស្រាយគ្នានៅពេលក្រោយ។