ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមហ៊ុន ROUY INFINITY Co.,Ltd បានប្រារព្ធកម្មវិធីជប់លៀងគម្រប់ខួប១ឆ្នាំ និងការប្រគល់ពានជូន តំណាងចែកចាយរបស់ក្រុមហ៊ុន ROUY INFINITY Co.,Ltd
ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ។
កម្មវិធីជប់លៀងដ៏ឱឡារិកនេះ ជាកម្មវិធីធំប្រចាំឆ្នាំ ដែលប្រមូលផ្តុំដោយតំណាងចែកចាយ ROUY INFINITY ទូទាំងប្រទេសបានមកជួបជុំគ្នានៅថ្ងៃនេះ។
សូមបញ្ជាក់ថា៖ ពិធីខួបប្រចាំឆ្នាំនេះដែរ មានកម្មវិធីវិសេសៗជាច្រើនដូចជា៖
-កម្មវិធីរបាំបាចផ្កា
-កម្មវិធីលោតម៉ុងសាយ
-កម្មវិធីក្បាច់គុណល្បុកតោ
-កម្មវិធីដើរម៉ូដ
-កម្មវិធីសំដែង Show team ឌីយ៉ាម៉ង់
-កម្មវិធីចែកពានដល់ដំណាងចែកចាយចំនួន ១,៥០០នាក់
-រួមនិងកម្មវិធីពិសារអាហារសាមគ្គី ចាប់រង្វាន់ រាំលេងកំសាន្តសប្បាយផងដែរ។