(ភ្នំពេញ)៖ បើគិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ ម្សិលមិញនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកចាក់វ៉ាក់សាំងបានជាង ៣លានហើយ។ ក្នុងនោះ កម្ពុជាបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣លានដែលគិតជាលេខរៀង ដែលគាត់នឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភចំនួន១០ លានរៀលផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល គាត់ជាអ្នកមានសំណាងដែលបានទទួលបានជំនួយជាប្រាក់ឧបត្ថម្ភចំនួន១០លានរៀល ដោយសារគាត់ជាអ្នកចាក់វ៉ាក់សាំង លើកទី ៣លាន ដែលមិនខុសៗ ពីអ្នកមុនៗនោះទេ គឺអ្នកទី១លាន និង មនុស្សទី២លាន ដែលធ្លាប់បានទទួលប្រាក់ឧបត្ថម្ភ ចំនួន ១០ លានរួចមកហើយ។យ៉ាងណាមិញ គោលដៅរបស់កម្ពុជា គឺចាក់វ៉ាក់សាំងឲ្យបានមនុស្ស ១០លាននាក់ ដែលឥលូវនេះយើងបានសម្រេចនូវការចាក់វ៉ាក់សាំង ចំនួន ៣០ ភាគរយហើយ ៕
គួរបញ្ជាក់ផងដែរថានៅខណៈពេលនេះជំងឺកូវីដ-១៩ នៅមិនទាន់មានការថមថយនៅឡើយនោះទេ ហេតុដូច្នោះហើយសូមបងប្អូនទាំងអស់កុំភ្លេច អនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីខ្លួន នឹងសហគមន៍ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះទាំងអស់គ្នា។