(កំពត)៖ ថ្មីៗនេះអាជ្ញាធរខេត្តកំពតបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨១ នាក់ កាលពីម្សិលមិញហើយភាគច្រើន ចេញពីស្រុក កំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ ស្រុក បន្ទាយមាស ខេត្តកំពត ក្នុងនោះដែរ ក៏មានការរាតត្បាតទៅដល់ស្រុក ដំណាក់ចង្អើរ ស្រុក កែប ខេត្ត កែប និង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ។
បើគិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨៧៣ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៥៨៧នាក់ ជាសះស្បើយចំនួន ២៨០នាក់ និងមានករណីស្លាប់ចំនួន ៦នាក់ ៕