ក្រុមប្រឆាំងជំងឺកូវីដ១៩ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានចុះបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ នៅទីតាំងរោងចក្រយីដា មេនូហ្វេកឆឺរើ ខូអិលធីឌី

538

នៅព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ ដោយមានការស្នើសុំពីរោងចក្រយីដា មេនូហ្វេកឆឺរើ ខូអិលធីឌីនិង  ក្រោមការណែនាំសំរបសំរួលពីប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្រុមប្រឆាំងជំងឺកូវីដ១៩ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោកសួង ហួត អនុប្រធាន និងលោក គឹម ចាន់សំណាង  អគ្គលេខាធិការសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានចុះបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ នៅទីតាំងរោងចក្រយីដា មេនូហ្វេកឆឺរើ ខូអិលធីឌី ដែលមានផ្ទៃសរុប 70000ម៉ែត្រការេ ស្ថិតនៅក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក សួង ហួត បានបញ្ជាក់ថាក្រុមបាញ់ថ្នាំប្រឆាំងកូវីដ១៩ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជានេះគឺបានបង្កើតឡើងហើយបានទទួលការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវពីក្រុមជំនាញរបស់កងពលតូច 711។  ដោយឡែកសំភារះសំរាប់បាញ់ថ្នាំ គឺជាជំនួយមនុស្សធម៌របស់សហជីពទូទាំងប្រទេសចិនACFTU ផ្តល់ជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានដូចជា  ម៉ាសុីនបាញ់ថ្នាំ២០គ្រឿង សំលៀកបំពាក់បាញ់ថ្នាំ និងសំភារះផ្សេងៗទៀតសំរាប់ការបាញ់ថ្នាំចំនួន២០ឈុត។ក្រុមប្រឆាំងកូវីដ១៩ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជានេះគឺមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបាញ់ថ្នាំនេះដោយសារកន្លងមកគឺក្រុមនេះបានចុះបាញ់ច្រើនទីតាំងណាស់នៅតាម រោងចក្រ សហគ្រាស ក្រសួងស្ថាប័ន សាលារៀន ផ្សារ សាលប្រជុំ មន្ទីរបក្ស បូរី បន្ទប់ជួលរបស់បងប្អូនកម្មករនិយោជិត និងបាញ់តាមទីសាធារណះនានា។សកម្មភាពរបស់ក្រុមប្រឆាំងកូវីដ១៩ នេះ គឺជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។