និយាយមិនចេញ! អ្នកស្រុកឥណ្ឌា នាំគ្នាទៅគោរពថ្វាយបង្គំំព្រះម៉ែកូរ៉ូណា ដើម្បីកំចាត់កូវីដ១៩

298

(ឥណ្ឌា)៖ យល់យ៉ាងណាដែលប្រិយមិត្ត? អ្នកស្រុកឥណ្ឌាបានសង់ចេតិយមួយដើម្បីឧទិ្ទសចំពោះ“ ព្រះម៉ែកូរ៉ូណា” ហើយនិង ធ្វើការបន់ស្រន់ព្រះម៉ែដោយសង្ឃឹមថាអន្តរាគមន៏របស់ព្រះម៉ែ អាចកំចាត់វីរុសកូវីដ១៩ ដែលកំពុងផ្តាច់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។ អ្នកធ្វើពិធីសាសនា នៅក្នុងភូមិ Shuklapur ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងទឹកបរិសុទ្ធ និងផ្កានៅចេតិយពណ៌លឿងភ្លឺ ដែលពួកគេបានដាក់រូបព្រះរបស់ខ្លួនគឺ ព្រះមាតាកូរ៉ូណា ចាប់តាំងពីពួកគេបានសង់រូបបដិមានោះ នៅសប្តាហ៍នេះ។

តាមប្រភពពីអ្នកភូមិម្នាក់ ដែលបានបញ្ចេញឈ្មោះថា Sangeeta បាននិយាយកាលពីថ្ងៃសុក្រថា “ដោយមានពរជ័យរបស់ព្រះម៉ែកូរ៉ូណា អ្នកភូមិរបស់យើងនិងអ្នកផ្សេងទៀតនឹងបានជាសះស្បើយ ” ។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌា ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការកើនឡើងនៃការឆ្លងមេរោគវីរុសកូវីដ១៩ ក្នុងខែមេសានិងឧសភា ប៉ុន្តែ មកទល់ឥលូវ ពុំទាន់មានសញ្ញាល្អនៃការធ្លាក់ចុះនៃវីរុសនៅឡើយទេ។

ដោយឡែក យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អាជ្ញាធរ បានរាយការណ៍ពីករណីថ្មីចំនួន ៨៤.៣៣២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាចំនួនទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងពីរខែ។ ក្នុងនោះ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល វីរុសកំណាចកូវីដ១៩ បានសម្លាប់ប្រជាជនឥណ្ឌាសរុប ៣៦៧.០៨១ នាក់មកហើយ៕