បន្ទាយមានជ័យ៖ កំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាបានឈានឃាត់ខ្លួនជនសង្ស័យ04នាក់ នៅចំណុចផ្ទះល្វែង1កន្លែង នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ04នាក់ដែលឃាត់បានមាន៖ 1.ឈ្មោះ រ៉ុង យ៉ីងហាក់ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ 2.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ 3.ឈ្មោះ សុខ សេថា ភេទប្រុស អាយុ23ឆ្នាំ ជនជាតិខ្មែរ ។ 4.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ28ឆ្នាំ ជនជាតិថៃ ទាំងបួននាក់នេះ រស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតបានវុត្ថុតាងរូម៖ ម្ស៉ៅក្រាមសង្ស័យសារធាតុញៀនចំនួន33(សាមសិបបី)កញ្ចប់ធំ, ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន5កូនថង់, ថ្នាំច្រកថង់ពណ៌ខៀវ02កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក(រាងបេះដូង) 02កូនថង់, ថ្នាំគ្រាប់ពណ៌ត្រួយចេក រាងចតុកោន 02កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហម រាងមូល01កូនថង់ មាន02គ្រាប់ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន02 និងសម្ភារ:កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងរថយន្ត01គ្រឿងម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2C-3186។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃដដែលបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិ អូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ដែលមានជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ55ឆ្នាំ មុខរបរ មិនពិតប្រាកដ(គេចខ្លួន)។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សំរិទ្ធ សុខុន នៅវេលាម៉ោង10និង40នាទី យើងបានបង្កើតគណៈកម្មការឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ។ ដកហូតវត្ថុតាងដូចជា៖ ម្សៅក្រាមសថ្លាចំនួន01កញ្ចប់និង01កូនថង់តូច, កាំភ្លើងម៉ាក់ឡុកចំនួន01ដើម មានគ្រាប់16គ្រាប់។ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន63គ្រាប់ ពណ៌ក្រហម55គ្រាប់ ពណ៌ខៀវ08គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន05ប្រអប់មាន125ដប, និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ព្រមទាំងរថយន្ត toyota prus01គ្រឿងទៀត ដែលជនសង្ស័យឈ្មោះឡេង គឹមឡាយ ជិះយកទៅផ្ញើអ្នកភូមិរួចគេចខ្លួន។
ក្រោយពីធ្វើការឆែកឆេរចប់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន03នាក់ ស្រីចំនួន02នាក់។ 1.ឈ្មោះឡុង សារិទ្ធភេទប្រុសអាយុ30ឆ្នាំដែលទទួលវត្ថុតាងពីជនសង្ស័យផ្ញើ។ 2.ឈ្មោះ គួន ស្រីឡាន់ ភេទស្រីអាយុ 33ឆ្នាំ។ 3.សេង ស្រីនិអាយុ23ឆ្នាំ 4.នៅ16និង30នាទី សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ 55ឆ្នាំនៅភូមិថ្មី ឃុំ ម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង08នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវផ្តល់ព័ត៌មានលំអិតជូននៅថ្ងៃទី18ខែមិថុនា ឆ្នាំ2021នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕