ឃើញម៉ូតូម្ចាស់ទុកចោលទំនងពេកធ្វើសកម្មភាពកាច់កម្ចាស់ក្រឡេកឃើញទាន់ស្រែកថាចោរប្រជាពលរដ្ឋព័ទ្ធចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងនៅសល់តែដង្ហើមចង្រឹត

287

(ភ្នំពេញ)៖ ជនសង្ស័យរួមជាមួយនឹងបក្ខពួកបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះដែលបានបញ្ឈរទុកនៅនឹងចិញ្ចើមផ្លូវត្រូវបានម្ចាស់ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ធនាំគ្នាព័ទ្ធចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងនៅសល់តែដង្ហើមចង្រិត ហើយក៏បានប្រគល់ជូនទៅឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធ៏សែនជ័យរាជធានីភ្នំពេញ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមាន ឈ្មោះ វណ្ណស័ក រីឯជនសង្ស័យដែលបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះមាន ឈ្មោះ ហៅថាភាព ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគេជាជនរងគ្រោះបានជិះម៉ូតូម៉ាកប៊ិតពណ៍សមួយគ្រឿងពាក់ស្លាកលេខ1IM-8855 រូបគាត់បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍បានឈប់ហើយទុកម៉ូតូអែបនៅនឹងចិញ្ចឹមផ្លូវ ស្រាប់តែមានជនសង្ស័យរួមជាមួយនឹងបក្សពួករបស់គេ បានធ្វើសកម្មភាពកាច់កបម្រុងជិះយកទៅតែត្រូវខ្លួនក្រឡេកឃើញទាន់ស្រែកថាចោរបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋបាននាំគ្នាជួយព័ទ្ធចាប់ខ្លួនបានភ្លាមៗ ហើយពួកគាត់ក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនសល់តែដង្ហើមចង្រិត រួចក៏បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចរួមជាមួយនឹងវត្ថុតាងរួមសោរកាច់កន្រ្តៃនឹងកូនកាំបិតដែលពួកគេសម្រាប់ធ្វើសកម្មភាព។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បាននាំខ្លួនជនសង្ស័យរួមជាមួយនឹងជនរងគ្រោះយកមកប៉ុស្តិ៍កាកាបទី០១ដើម្បីធ្វើការសួរនាំរួចរាល់ក៏បានប្រគល់ម៉ូតូជនរងគ្រោះទៅឲ្យម្ចាស់ដើមវិញ រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសួរនានិងបញ្ជូនខ្លួនបន្តទៅកាន់អធិការខណ្ឌពោធិ៍សែនជ័យដើម្បីដាក់ទោសទណ្ឌទៅតាមនីតិវិធីច្បាប់។