(ភ្នំពេញ)៖ រថយន្តដឹកដីបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អម្ចាស់ម៉ូតូរួចផុតពីរគ្រោះថ្នាក់នៅក្នុង ហេតុការណ៍នេះ។ ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចនឹងបុរីឈូកវ៉ា០២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកដីពណ៍ខៀមួយគ្រឿងពាក់ស្លាកលេខតាកែវ-3A-2824 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលមកដល់ត្រង់ចំណុចនឹងបុរីឈូកវ៉ា០២ ក៍ស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពាក់ស្លាកលេខតាកែវ1T-5207 បើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាហើយស្ថានភាពផ្លូវតូចចង្អៀតដោយសាតែមានដាក់កង់លូអែបជាប់នឹងសងខាងផងនោះក៍បានជ្រុលមកបុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងការខូចខាតយ៉ាងដំណំ តែតែសំណាងល្អភាគីខាងម៉ូតូរួចផុតពីសេចក្ដីស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់នឹងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តឃើញថាខ្លួនខុសក៏ព្រមទទួលធ្វើម៉ូតូឲ្យស្អាតដូចដើមវិញដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។