បុរសជាសន្តិសុខម្នាក់ជិះកង់បញ្ច្រាស់ផ្លូវជ្រុលទៅជាមួយនឹងកង់បីឥណ្ឌាពេញទំហឹងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ម្ចាស់កង់បានរងរបួសស្រាល

317

ភ្នំពេញ៖ បុរសដែលគេបានស្គាលថារូបគាត់ជាកងសន្តិសុខម្នាក់បានជិះកងបញ្ច្រាស់ទិសដៅហើយជ្រុលទៅបុកជាមួយនឹងកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឱ្យរូបគាត់បានរងរបួសស្រាលចំណែកកង់នឹងបីឥណ្ឌាបានរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១៥នាទីយប់ ថ្ងៃទៅ១៩ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HM-3914 បើកបរតាមបណ្ដោយផ្លូវបេតុង ខណៈ ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសដែលជាសន្តិសុខជិះកង់មួយគ្រឿងមកបញ្ច្រាស់ទិសដៅជ្រុលមមបុកជាមួយនឹងកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឲ្យកង់របស់គាត់និងកង់បីឥណ្ឌារោងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនចេះកង់បានរងរបួសស្រាល។

ក្រោយកើតហេតុភាគីទាំងពីរបានដោះស្រាយគ្នាមិនត្រូវទើបសមត្ថកិច្ចយកកង់បីឥណ្ឌានិងកង់របស់គាត់ទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកខណ្ឌព្រែកព្នៅរងចាំដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ។