ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបរពាក់ស្លាកលេខរដ្ឋ មួយគ្រឿងជ្រុលទៅបុកគូថរថយន្តមួយគ្រឿងទៀតប្រដាល់ឲ្យរកការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ នឹង៥០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកូរូឡាពណ៍ខ្មៅពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G 5967បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយស្រ្តីម្នាក់ក្នុងទិសដៅពីត្បូវទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុត្រង់នឹងស្តុបស្ពានអាកាសផ្សារដីហុយបនឈប់រងចាំភ្លើងសញ្ញាចរាចរណ៍ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកមីសស៊ុយមីសុីមួយបាំងកន្លះពណ៍សរពាក់ស្លាកលេខរដ្ឋ12 2-1168ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានជ្រុលទៅបុកគូទរថយន្តកូរូឡាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ហើយភាគីទាំងសងខាងបាននាំគ្នាធ្វើដំណើរបន្តទៅដោះស្រាយគ្នាស្ងាត់ៗ នៅតាមបណ្តោយផ្លូវភ្នំពេញហាន់ណូយស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដោះស្រាយគ្នាមិនត្រូវទើបរាយការណ៍ទៅសម្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តស្លាកលេខរដ្ឋ យល់ព្រមជួសជុលរថយន្តកូរ៉ូឡាទាំងអស់ ភ្លាមៗនោះម្ចាស់រថយន្តស្លាកលេខរដ្ឋ បានកក់លុយទុកឲ្យខាងភាគីរថយន្តកូរូឡា ១០០ដុល្លារនិងរង់ចាំពេលជួសជុលរួចទើបថែមថ្លៃការជួសជុលឲ្យបន្ថែមទៀត។