បុរសម្នាក់គាត់គឺជាជនជាតិខ្មែរឥស្មាមត្រូវបានប្រពន្ធរត់ចោលទើបគិតខ្លីចងកសម្លាប់ខ្លួនចោលកូនពីរនាក់ឲ្យនៅកំព្រា

372

(ភ្នំពេញ)៖ បុរសម្នាក់ដែលជាជនជាតិខ្មែរឥស្លាមបន្ទាប់ពីប្រពន្ធសុំលែងហើយទៅចោលអស់រយះពេលជាង០៣ខែកន្លងមកហើយនោះ ទើបរូបគាត់មានជីវភាពទីទាល់លំបាកខ្លាំងពេកហើយមើលទៅបានជារូបគាត់គិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនចោលកូនប្រុសតូចៗទាំងពីរនាក់របស់គាត់ឲ្យរស់នៅកំព្រាម្ដាយនឹងឪពុក។

ហេតុការណ៍ គួរឱ្យភ្ញាក់ផ្អើលនេះ បាន កើត ឡើង កាល ពី វេលា មម៉ោង០៥ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចតំបន់មិនរៀបរយជាប់នឹងមាត់ទន្លេ ស្ថិតក្នុងភូមិក្បាលកោះសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សពបុរសខាងលេីមានឈ្មោះ សុះ អាឡាហ្វីន ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរធ្វើជាកម្មករទូកនេសាទក្នុងតំបន់មិនរៀបរយតាមមាត់ទន្លេ មានកូនប្រុសតូចៗចំនួនពីនាក់ ។
យោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ ដែលជាជនជាតិខ្មែរឥស្លាមដូចគ្នានៅ នឹងកន្លែង កើត ហេតុ បានរៀបរាប់ឲ្យដឹងថា បុរសខាងលេីត្រូវបានប្រពន្ធរត់ចោលអស់រយះពេលជាង០៣ខែកន្លងមកហេីយទើបរូបគាត់ក៍បានគ្រាំគ្រាចិត្តគឹតខ្លីរហូតមកដល់ថ្ងៃនេះក៍បានសម្រេចចង ក សម្លាប់ខ្លួនចោលកូនទាំងពីឲ្យនៅកំព្រាឪពុកយ៉ាងអាណោចអាធ័ម។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យមើលឃើញថាបុរសខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងដោយពិតប្រាកដមែនទើបសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យនិងកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឱ្យបងប្អូនដែលជាជនជាតិខ្មែរឥស្លាមដូចគ្នាយកទៅបូជាឬបញ្ចុះទៅតាមប្រពៃណីនិងសាសនារៀងៗខ្លួន។