វ៉ូហាន៖នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា ក្រុម អ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។

បើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រដែលបានប្រកាសថា វីរុសកូរូណា បណ្តាលឲ្យបាត់បង់ជីវិត មនុស្សជាង៣៦០នាក់ នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះមានន័យថា វីរុស អាចរស់ នៅក្នុងប្រដាប់រំលាយអាហារ តាមរយៈលាមកនិងផ្លូវអាហារ ដែលមេរោគអាចឆ្លងតាមរយៈលាមក និងចូលទៅក្នុង មាត់នៃមនុស្ស ម្នាក់ទៀតវាអាច កើតឡើងនៅពេលអនុវត្តគ្មានអនាម័យ ខ្វះអនាម័យ ដៃកខ្វក់ និងទឹកដែលមានលាមក ដែលជាបញ្ហា ឬមេរោគ ជាប់ តាមចំណីអាហារ នេះបើតាមការដកស្រង់ចេញពីរបាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ។