(ភ្នំពេញ)៖ រថយន្តឡង់គ្រីស័រព្រោះគ្នាជាមួយនឹងរថយន្តហាយឡិនឌ័រពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អភាគីទាំងពីរមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១៦៣ កែងនឹងផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី០១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតឡើងគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៍សមួយគ្រឿងពាក់ស្លាកលេខ តាកែវ2A-1988 បើកបរតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីកើតមកលិចឆ្ពោះមករង្វង់មូលផ្សារដើមថ្កូវ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីសស័រពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខតែមានសញ្ញាស្លាកសំគាល់-POLICE បើកធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៣ក្នុងទិសដៅបញ្ច្រាស់គ្នាជ្រុលមកបុកពេញទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខនិងជំហៀងខាងឆ្វេងបណ្ដាលឱ្យរថយន្តឡង់គ្រីសស័របែកកង់ក្រោយទាំងពីររងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរទាំងសងខាងមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ក្រោយកើតហេតុគេចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់គាត់ទុកពេលឱ្យភាគីទាំងពីរធ្វើការចរចាគ្នាសងជាសំណងរាល់ការខូចខាតទៅដល់ភាគីខាងរង់គ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។