ក្ដៅៗជនរងគ្រោះ២នាក់គូដណឹងបានដេកស្លាប់ទទឹមគ្នានៅក្នុងបន្ទប់ជួល សង្ស័យពុលដោយសាតែហូបអាហារ

398

(ភ្នំពេញ)​៖ ជនរងគ្រោះទាំងពីនាក់ដែលត្រូវជាគូរដណ្ដឹងនឹងគ្នាបានដេកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ជួល ដែលមានយីហោដាក់ថាផ្កាម្លិះ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១៣-C ក្នុងភូមិថ្មី ក្រុមទី០៦ សង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង១០នាទីរសៀល ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សពជនរងគ្រោះទី០១ដែលត្រូវជាប្ដីមាន ឈ្មោះ ភោគ ជីវ៉ា ភេទប្រុស អាយុ២៥ មុនរបរជាជាងធ្វើធ្មេញ មានស្រុកកំណើតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

សពជនរងគ្រោះទី០២ ដែលត្រូវជាប្រពន្ធ ឈ្មោះ ភនបូវី ភេទស្រី អាយុ២០ មានស្រុកកំណើត រស់នៅភូមិពោ ឃុំ ក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ យោងតាមប្រភពព័ត៏មានពីស្រ្តីម្នាក់ដែលត្រូវជាម្ដាយជនរងគ្រោះ ឈ្មោះ ឡុងពិសីបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង០៤ជិតភ្លឺ កូនស្រីរបស់បានខលទូរសព្វមកប្រាប់រូបគាត់ថា ម៉ែអើយរូបកូនជាមានអាការៈ ចេះតែក្អូតចង្អោរហើយក្នុងខ្លួនកូនចេះតែពិបាកដកដង្ហើម ម្ដាយរបស់ជនរងគ្រោះបានតបទៅកូនវិញថា ហើយវាយ៉ាងមេចបានជាទៅបែបនេះ កូនស្រីរបស់បានបន្តទៀតថាព្រោះអីយប់មិញខ្ញំនឹងគូរដណ្ដឹងរបស់ខ្ញុំ បាននាំគ្នាទៅហូបអាហារផឹកស្រាបៀរនៅឯខាងក្រៅ ហើយក៏បាននាំគ្នាមកកន្លែងដេកវិញ ស្រាប់តែចេះរមូលហើយក្អួតរហូត។

លុះព្រឹកឡើងរូបគាត់បានខលមករកកូនម្ដងទៀត ខលចូលតែគ្មានអ្នកទទួលសោះទើបរូបគាត់ជាម្ដាយមានការសង្ស័យក៍បានប្រញាប់រួសរាន់រករថយន្តជិះមកភ្នំពេញដើម្បីមើលកូន ពេលមកដល់ហើយរូបគាត់បានប្រញាប់ប្រញាល់មករកបន្ទប់របស់កូនស្រីដែលបានជួលស្នាក់នៅនោះ ក្រោយពេលមកដល់មុខបន្ទប់ភ្លាមឃើញកូនស្រីនិងគូដណ្ដឹងដេកស្លាប់ទន្ទឹមគ្នាទើបរូបគាត់រន្ធត់ចិត្តយំរហូតដល់សន្លប់នៅក្បែសាកសពកូនទាំងពីរតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ធានក៍បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមរួចបានទាក់ទងក្រុមគ្រូពេទ្យដើម្បីឲ្យមកយកសំណាករបស់សពទាំងនាក់ទៅពិនិត្យពិតមើលរួចរាល់ទើបលោកគ្រូពេទ្យបញ្ជាក់ប្រាប់ថាសពទាំងពីរខាងលើនេះគឺអវិជ្ជាមានកូវិដ១៩ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច័យបានធ្វើកំណត់ហេតុរួចរាល់ទើបប្រគល់សាកសពទាំងពីរទៅឲ្យក្រុមសាច់ញាតិនឹងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។