(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នការឆ្លងការរាលដាលនៃជំងឺកូវីដ១៩ និងការជួបជុំ ឬប្រមូលផ្តុំជា លក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជភ្នំពេញ សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។