(មានវីដេអូ)៖ ជនជាតិវៀតណាមម្នាក់បានលោតចុះពីកន្លែងការដ្ឋានចូលទៅក្នុងផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់គាត់សង្ស័យស្មានជាចោរចូលលួចទ្រព្យសម្បត្តិ

434

(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់បានលួចរត់នឹងលោតផ្លោះចេញទីក្នុងអាគារមួយកន្លែងហើយបានផ្លោះចូលចូលទៅក្នុងរបងផ្ទះរបស់ប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់រូបគាត់ដែលជាម្ចាស់ផ្ទះសង្ស័យស្មានថាជាចោរចូលលួចទ្រព្យសម្បត្តិរបស់គាតបណ្ដាលឲ្យមានណារងរបួសដៃជើងនិងរលាត់បន្តិចបន្តួចដែលមានជនជាតិចម្រុះរស់នៅរាប់រយនាក់ នៅក្នុងអាគារខាងលើនេះ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចអាគារមួយកន្លែងក្បែរនិងផ្ទះប្រជាពលរដ្ឋរដ្ឋ តាមបណ្ដោយផ្លូវហាណូយ ទល់មុខច្រកផ្លូវចូលអធិការ ខណ្ឌសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់ឡើយ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលជាជនជាតិវៀតណាមបានលោតចុះពីលើអាគារមួយកន្លែងមិនដឹងថារូបគាត់មានបញ្ហាអ្វីនោះទេ ស្រាប់តែបានរត់ចេញហើយរកកន្លែងមិនឃើញទៀតនោះក៏បានផ្លោះចូលទៅក្នុងរបងផ្ទះរបស់ប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់ សង្ស័យថាមានជនជាតិវៀតណាមម្នាក់នេះប៉ុនប៉ងចូលមកលួចទ្រព្យសម្បត្តិរបស់គាត់ ទើបរូបគាត់បានរាយការណ៍ជូនទើបប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យឈូសមុខត្រួតពិនិត្យមើលដើម្បីធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់នោះយកមកធ្វើការសួរនាំ ។

ក្រោយកើតហេតុណ៍ កម្លាំងនគរបាលសង្កាត់ឃ្មួញបាននាំជនសង្ស័យដែលជាជនវៀតណាមនោះមកធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីបន្ត។