ក្ដៅៗសមត្ថកិច្ចក្រុងព្រះសីហនុធ្វើការចាប់ខ្លួនបុរសម្នាក់ដែលបាញ់ អតីត ប្រពន្ធ បណ្តាលអោយរង របួសធ្ងន់ នៅក្រុងព្រះសីហនុ

422

(ខេត្តព្រះសីហនុ)៖ មានករណីប៉ុនប៉ងឃាតកម្មមួយ បាន កើតឡើង ស្ថិតនៅ ចំណុចភូមិ ២ សង្កាត់ ៤ ក្រុង ព្រះសីហនុ. ខេត្ត ព្រះ សីហ នុ ដែល បង្ក ឡើងដោយ ជជនសង្ស័យ ជា ប្តី បាន បាញ់ប្រហារ ទៅ លើ អតីត ប្រពន្ធ បណ្តាល ឲ្យ រង របួស យ៉ាងធ្ងន់ធ្ងរ នឹង ត្រូវ បាន ដឹក ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ រាជធានី ភ្នំពេញ។ លុះ រហូត មក ដល់ ម៉ោង ១១ ថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ ជន បង្ក ជា ប្តី ក៏ ត្រូវ បានកម្លាំងសមត្ថកិច្ច តាមប្រម៉ាញ់ឃាត់ខ្លួន បាន ហើយ ។

សមត្ថកិច្ចបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថាជនសង្ស័យ ខាងលើ មានឈ្មោះ ជា សុ វ ណ្ណា រ៉ា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ចំណែក ជន រង គ្រោះ ឈ្មោះ ផង់ សុភាព ពួក គាត់ ទាំង ពីរ នាក់ ជា អតីត ជា ប្តី ប្រពន្ធ ដែល ទើបនឹងបាន លែងលះ គ្នាបាន រយៈពេល១ ខខែ នៅ វេលា ម៉ោង កើតហេតុ ខាងលើ ជនសង្ស័យ បាន ប្រើ កាំភ្លើងខ្លី មិន ស្គាល់ ម៉ាក បាន បាញ់ប្រហារ ទៅ លើ នារីរងគ្រោះអតីតជាភរិយា ១ គ្រាប់ បណ្តាល ឱ្យ ចំ លើ ស្លាបប្រចៀវ ខាងឆ្វេង រង របួសធ្ងន់ ហើយ ត្រូវ បាន ដឹក ទៅ សង្គ្រោះ ជា បន្ទាន់ ភ្លាម ៗ ក្រោយ ពេល បាញ់ប្រហារ អតីត ប្រពន្ធ រួច ជនសង្ស័យ ក៏ បាន រត់គេច ខ្លួន បាត់ ប៉ុន្តែ ទោះបីជា យ៉ាងណា ចំពោះ ករណី ខាងលើនេះ សមត្ថកិច្ច នគរបាល ជំនាញ បាន និង កំពុង បន្ត ការ ស្រាវជ្រាវ ដើម្បី ស្វែងរក ចាប់ខ្លួន ជនសង្ស័យ នាំ យក មក ផ្តន្ទាទោស តាម ច្បាប់។

លុះ មក ទល់ នឹង ព្រឹក ថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្លាំងសមត្ថកិច្ច នូវ តែ បន្តសកម្មភាព រុករក ជនល្មើស ដែល ផ្ទុះអាវុធ នោះ ដដែល តែ ពុំ ទាន់ ឃើញ នៅឡើយ ទេ ដោយសារ តែ ជនល្មើស រូប នេះ បាន រត់គេច ខ្លួន ចូល ក្នុង ព្រៃ ដែល ភាព ស្មុគស្មាញ ក្នុង ការ រុករក ប៉ុន្តែ ដោយ មានការយកចិត្តទុកដាក់ ក្រោម ការ ដឹកនាំ ផ្ទាល់ ពី លោក វរសេនីយ៍ឯក លី សុខ ហ៊ី នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល នៃ ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ នោះ បាន ថ្លែងប្រាប់ នាថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ ថា កម្លាំងសមត្ថកិច្ចចាប់ បាន បុរស ជា ជនសង្ស័យ ដែលបាញ់ មក លើ ស្ត្រី ម្ម្នាក អតីត ប្រពន្ធ បណ្តាល ឲ្យ រង របួសធ្ងន់ កាលពី យប់មិញ បាន ហើយ ។

សមត្ថកិច្ចក៏បាន បន្ត ឲ្យដឹងថា÷ ក្រោយ ពី ទទួល បាន ដំណឹង នេះ ភ្លាម លោក ក៏ បាន ដឹកនាំ កម្លាំង ចុះ ប្រតិបត្តិការផ្ទាល់ តាំង តែ ពី វេលាម៉ោង កើតហេតុ នៅ វេលា ម៉ោងជាង ០៦ ល្ងាច ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ភ្លាម ៗ រហូត មក ទល់ នឹង វេលា ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ ទើប កម្លាំង សមត្ថកិច្ច សម្រុកចូល ធ្វើការពួន ស្ទាក់ ចាប់ បាន ជន ដៃដល់ នោះ បាន តែ ម្តង បច្ចុប្បន្ន ជនសង្ស័យ ដែល ផ្ទុះអាវុធ បាញ់ មក លើ ស្ត្រី រងគ្រោះម្នាក់ ដែល ជា អតីត ប្រពន្ធ ខ្លួន ទើបតែ លែងលះ គ្នានោះ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន បាន ហើយ និង យក ទៅ កាន់ ស្នងការ នគរបាល ខេត្តព្រះសីហនុ ដើម្បី ធ្វើការសាកសួរ និង បន្ត បញ្ជូន ទៅ តុលាការ ដើម្បី អនុវត្តន៍ តាម នីតិវិធី ច្បាប់ ទាក់ទិន នឹង ករណី ខាងលើ នេះ កម្លាំងនគរបាលជំនាញនៅមិនទាន់អាចបញ្ជាក់ឲ្យដឹងពីមូលហេតុ នៅឡើយនោះទេ នេះជាព័ត៌មានបឋម ព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំជឿជូនពេលក្រោយ។