ក្ដៅៗស្លាប់ទៀតហើយ ស្ត្រីកម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗន្ទាប់ពីត្រូវរថយន្ត lexus បុកនៅខណ្ឌជ្រោយចង្វារ

307

(ភ្នំពេញ) ៖ ស្ត្រីជនជាតិកូរ៉េម្នាក់បើករថយន្តក្នុងលឿនដូច ដូចហោះ ទៅ បុក ម៉ូតូ ហុងដា ឌ្រីម សង់ មួយ គគ្រឿង ពី ក្រោយ ពេញ ទំហឹង បណ្តាល ឲ្យ នារីម្នាក់ហោះ ផ្លោង ជាង ១០ម៉ែត្រ បោក ក្បាល និង ថថ្នល់ស្លាប់ បាត់បង់ ជីវិត ភ្លាមៗ នៅ កន្លែង កើត ហេតុ ចំណែករថយន្តមិនអស់ល្បឿននៅ បន្ត រ៉េ ចង្កូត ឡេីង ឃឿន សួន ច្បារ មុខ បុរី ឌឹ ផ្លរ៉ា ទៅ បុក រះនិងស្លាក ផ្សាយ ពាណិជ្ជ របស់ បុរី ខូច ខាត គេច ចង្កូត មក ខាង ឆ្វេង វិញ ទៅ បុក និង រថយCRV មួយគ្រឿង ទៀត បណ្តាល ឲ្យ រង ការ ខូចខាត មួយ ចំហៀង ខាង ស្ដាំ បន្ថែម ទៀត ទើប រថយន្ត បង្ក អស់ ល្បឿន ទៅ មុខ លែង រួច។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ខាង នេះ ដែល បាន កេីត ឡេីង កាលពី វេលាម៉ោង ២ និង ៥០ នាទី រសៀល ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១ នៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦ ទល់ មុខ បុរី ឌឹ ផ្លរ៉ា ភូមិ ក្តី ចាស់ សង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយ ចង្វា រាជធានី ភ្នំពេញ ។
សព ស្ត្រី រងគ្រោះ មានឈ្មោះ អ៊ុច សាវ៉ាត អាយុ ៣៦ឆ្នាំ មមុខរបរធ្វើ សំណង់ ស្នាក់នៅ ភូមិ ថ្មី ឃុំ ស្វាយ ពពាល ស្រុក មុខ កំពូល ខេត្ត កណ្តាល ។

ប្រភព ពី កន្លែង កើត ហេតុ បាន ប្រាប់ ឲ្យ ដឹង ថា មុន កេីត ហេតុ គេឃើញ ស្ត្រី រងគ្រោះ ខាង លើ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រីម សង់ ស៊េរី ឆ្នាំ ២០០៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កណ្ដាល 1C-7206 ធ្វើ តំណេីរ ចេញ ពី ផ្លូវ ៧មករា ទិសដៅ ពី លិច ទៅ កេីត គោល បំណង ទៅ បេីកប្រាក់ ខែ នៅ ការ ដ្ឋាន សំណង់នៅជិតកន្លែងកេីតហេតុ ខណៈ ពេល ធ្វើដំណើរ មក ដល់ ផ្លូវ ជាតិ លេខ ៦A ម៉ូតូ ស្ត្រី រងគ្រោះ ក៏ បត់ ស្ដាំ ស្រប ពេល នោះ ក៏ មាន រថយន្ត មួយ គ្រឿង ម៉ាក Lexus Rx300 ពណ៌ ស ពាក់ ស្លាក លលេខ-សៀមរាប 2B-5954 បេីក បរ ដោយ ស្ត្រី ជនជាតិ កូរ៉េ ម្នាក់ ធ្វើ ដំណេីរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦A ទិសដៅ ពី ជេីង ទៅ ត្បូង ក្នុង ល្បឿន លឿន មក ដល់ ចំនុច កេីត ហេតុ ក៏ វាក់អើជាមួយនឹងម៉ូតូជាមួយ ម៉ូតូ រង គ្រោះ ហេីយ រថយន្ត ជាន់ ហ្រ្វាំង មិន ទាន់ ក៏ជ្រុល បុក ពី ក្រោយ ម៉ូតូ ពេញ ទំហឹង បណ្តាល ឲ្យ ស្ត្រី ជា ម្ចាស់ ម៉ូតូ ហោះ ផ្លោង ជាង ១០ម៉ែត្រ បោក ក្បាល និង ថ្នល់ ស្លាប់ បាត់បង់ ជីវិត ភ្លាមៗ នៅ កន្លែង កើត ហហេតុ ចំណែក រថយន្ត បង្ក មិន ទាន់ អស់ ល្បឿន ក៏ រ៉េ ចង្កូត ទៅ ខាង ស្តាំ ឡេីង ឃឿន សួន ច្បារ មុខ បុរី ឌឹ ផ្លរ៉ា បុក រះនិងស្លាក ផ្សាយ ពាណិជ្ជ របស់ បុរី ខូច ខាត មួយ ផ្ទាំង ភ្លាមៗ ម្ចាស់ រថយន្ត បង្ក បាន ព្យាយាម ទាញ ចង្កូត រថយន្ត មក ខាង ឆ្វេង វិញ ក៏ ជ្រុល ទៅ បុក និង រថយCRV មួយគ្រឿង ពណ៌ ទឹក ប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ 2M-5173 បេីក បរ លក្ខណៈ គ្រួសារ ប្តី ប្រពន្ធ និង ក្មួយ ស្រី ម្នាក់ ចុមចំហៀង ខាង ស្តាំ ពេញ ទំហឹង បណ្តាល ឲ្យ រថយន្ត CRV ខូច មួយ ចំហៀង ខាង ស្ដាំ កំពិត តួ និង ដាច់ កង់ ក្រោយ ធ្លាក់ កាង ខាង មុខ រង ការ ខូចខាត ទេីប រថយន្ដ បង្ក អស់ ល្បឿន ទៅ មុខ លែង រួច ។

បន្ទាប់ ពី បង្ក ហេតុ ស្ត្រី ជនជាតិ កូរ៉េ បេីក រថយន្ត បង្ក ត្រូវ បាន សមត្ថកិច្ច ឃាត់ ខ្លួន នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល បាក់ ខែង សាក សួរ នាំ។ ចំណែក សព ស្ត្រី រងគ្រោះ បន្ទាប់ ពី ក្រុម គ្រូពេទ្យ ពេទ្យ ធ្វើ តេស្ត កូវីដ ចេញ លទ្ធផល ហើយ ទេីប សមត្ថកិច្ច ជំនាញ ធ្វើ លិខិត ប្រគល់ សព អោយ សាច់ ញាតិ ដឹក យក ទៅ តម្កល់ ធ្វើ បុណ្យ តាម ប្រពៃណី នៅ ស្រុក កំណើត នៅ សល់ តែ រថយន្ត បង្ក និង ម៉ូតូ រួម ទាំង រថយន្ត រង គ្រោះ ត្រូវ បាន សមត្ថកិច្ច ជំនាញ វាស់ យក ទៅ រក្សា ទុក បណ្តោះអាសន្ន នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រង ចាំ ដោះស្រាយ នៅ ពេល ក្រោយ។