បើករថយន្តបោះពួយយ៉ាងលឿនមិនដឹងថាផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមឈើនិងបង្គោលរបងផ្ទះរបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងទ្រមេឃ

481

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនដូចហោះស្រាប់តែមកដល់ត្រង់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ក៍បានផ្លោងទៅបុកនឹងដើមគខុបមួយដើមបាក់រៀបដល់ដីហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឱ្យក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតស្ទើតែទាំងស្រុង តែសំណាងល្អអ្នកបើកបរបានរួចផុតពីសេចក្ដីស្លា បើ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង៣០នាទីរសៀល ថ្ងែទី២១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតស៊េរីទំនើប ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-3691 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកនឹងដើមក្រខុបមួយដើមបណ្ដាលឲ្យបាក់រាបដល់ដីហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងបង្គោលរបងផ្ទះរបស់ប្រជាពលរដ្ឋពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទាតផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរបានបារួរួចពីសេចក្ដីស្លា បើ ហើយបានរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយត្រួតពិនិត្យមើលរាល់ការខូចខាតដល់របងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់មួយចំនួនទើបសមត្ថកិច្ចឲ្យភាគីខាងរថយន្តបង្ក ធ្វើការចរចារគ្នាជាមួយនិងម្ចាស់ផ្ទះដើម្បីសងជាសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
ចំណែករថយន្តសមត្ថកិច្ចឃើញថាគ្មានការប៉ះពាល់ទៅដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនិងសម្បត្តិសាធារណដែលនៅក្បែរខាងនោះទេ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់រថយន្តបង្កហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។