(មានវីដេអូ)៖ រថយន្តដឹកដីបើកបុកជាមួយរថយន្តព្រូសហើយជ្រុលទៅប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយរងកាខូចខាតនៅតាមផ្លូវសម្ដេចជាស៊ីម

321

(ភ្នំពេញ)៖ បុរសម្នាក់បើលរថយន្តដឹកដីមួយគ្រឿងជ្រុលទៅគៀរជាមួយនឹងម៉ូតូបណ្ដាលអោយដួលហើយជ្រុលទៅបុកជាមួយនឹងរថយន្តព្រូសបណ្ដាលអោយរងការខូចខាតបណ្ដាលអោយមានអ្នករងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រួសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នុំពេញ2BK-2572 បើកចេញមកពីផ្លូវបេតុងក្នុងផ្សារបឹតបៃតងឆ្ពោះមកសម្ដេចជាស៊ីម ខណៈពេលនោះស្រាប់តែមានរថយន្តដឹកដីម៉ាកបែនពណ៍ត្រីអុីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ013-1574 បើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនស្រាប់តែបួងចង្កូតមិនទាន់ក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តព្រូសពីខាងក្រោយហើយជ្រុលទៅប៉ះជាមួយហ្នឹងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ1GV3058 បណ្ដាលឱ្យដួលរងកាខូចខាតចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះនិងរថយន្តបង្កមកទុកកែបនៅនឹងចិញ្ចឹមផ្លូវដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ហើយទុកពេលវេលាអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាសងជាសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។