កាលពីថ្ងៃចន្ទ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតមជ្ឈឹមអារមេនី លោក Tigran Mukuchyan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសអារមេនី និងជាមេដឹកនាំគណបក្សកិច្ចសន្យាស៊ីវិល លោក Nikol Pashinyan ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ (៥៣,៩២ភាគរយ) នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។
លោកបាននិយាយថា «ជាការពិត ទិន្នន័យដែលយើងបានផ្សព្វផ្សាយ គឺផ្តល់ឱ្យលោក Pashinyan នូវសិទ្ធិបែបនេះមែន»។
លោក Mukuchyan បាននិយាយបន្ថែមថា «ឥឡូវនេះយើងបានផ្សព្វផ្សាយទិន្នន័យ ឬភាគរយនៃចំនួនសំឡេងឆ្នោតដែលគណបក្សនីមួយៗទទួលបាន។ បន្ទាប់មក យើងនឹងប្រើប្រាស់ផែនការផ្សេងៗទៀតដើម្បីកំណត់ថា តើអ្នកណានឹងទទួលបានសំឡេងឆ្នោតប៉ុន្មាន»។ លោកបានពន្យល់ថា គណបក្សនយោបាយណាដែលទទួលបាន «៥៤ភាគរយនៃចំនួនសំឡេងឆ្នោតសរុប» នឹងអាចបង្កើតរដ្ឋាភិបាលបាន ខណៈដែលគណបក្សរបស់លោក Pashinyan ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៥៣,៩២ភាគរយ។ ក្រោយមកទៀត គណបក្សកិច្ចសន្យាស៊ីវិលនឹងទទួលបានសំឡេងឆ្នោតបន្ថែមទៀតដែលត្រូវបានបង្កើតឡើងសម្រាប់គណបក្សដែលមិនបានលុបរបាំងបោះឆ្នោតដែលមាន ៥ភាគរយសម្រាប់គណបក្ស និង ៧ភាគរយសម្រាប់ប្លុកបោះឆ្នោត។
មន្ត្រីរៀបចំការបោះឆ្នោតក៏បានពន្យល់ផងដែរថា គណបក្សណាដែលនឹងទទួលបានអាសនៈនៅក្នុងសភាក្នុងនាមជាកម្លាំងបោះឆ្នោតទីបី ចាប់តាំងពីមានតែពីរប៉ុណ្ណោះដែលបានជាប់ពីរបាំងនៃការបោះឆ្នោតហើយ គឺគណបក្សរបស់លោក Pashinyan និងសម្ព័ន្ធមិត្តអារមេនីរបស់អតីតប្រធានាធិបតី លោក Robert Kocharyan (២១,០៤ភាគរយ) ខណៈដែលសភាអារមេនីគួរតែបង្ហាញយ៉ាងហោចណាស់ មានគណបក្សនយោបាយចំនួនបីដោយយោងទៅតាមច្បាប់។
លោកបាននិយាយនៅពេលដែលត្រូវបានសួរសំណួរពាក់ព័ន្ធដោយភ្នាក់ងារសារព័ត៌មាន TASS ថា «កម្លាំងទីបីដើម្បីបញ្ជូនទៅសភា គឺជាកម្លាំងមួយដែលទទួលបានសម្លេងគាំទ្រច្រើនជាងអ្នកផ្សេង ប៉ុន្តែមិនបានបញ្ជាក់អំពីកម្រិតរបស់វានោះទេ»៕
ប្រភព៖ក្រសួងព័ត៌មាន