ស្លាប់ទៀតហើយ រថយន្តមិនចាំម៉ាកនឹងស្លាកលេខបើកមកកៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យបុរសម្នាក់ដួលបោកក្បាលស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុរីឯរបរសម្នាក់ទៀតបានរងរបួសស្រាល…

303

ភ្នំពេញ ៖ បុរសម្នាក់បានស្លា ប់ បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសស្រាលក្រោយពេលរូបគាត់ទាំងពីរនាក់កំពុងតែជិះម៉ូតូឌុបគ្នាឡើងមកលើផ្លូវជាតិលេខ០៦A ដើម្បីមករកហូបកាហ្វេ ស្រាប់តែមានរថយន្តមិនចាំម៉ាកនឹងស្លាកលេខបើកបរក្នុងល្បឿនលឿនហើយជ្រុលមកកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យបោកក្បាលទៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័មរីឯម្នាក់ទៀតបានរងរបួសស្រាលចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែកញ្ចក់រថយន្តមួយចំហៀងនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង១៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ០៦A ត្រង់ចំណុចក្បែរនឹងក្រសួងសាធារណៈការ និង ដឹកជញ្ជូន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1L-3623 ជិះឌុបគ្នាពីរនាក់ចេញពីក្រសួងសាធារណៈការនិងដឹកជញ្ជូនឆ្ពោះឡើងមកផ្លូវជាតិលេខ០៦A ក្នុងគោលបំណងមករកហូបកាហ្វេដើម្បីនិយាយគ្នាលេងជាមួយមិត្តភក្តិ ខណៈពេលមកដល់ទល់មុខនឹងហាងកាហ្វេ ស្រាប់តែមានរថយន្តមិនចាំម៉ាកនឹងគ្មានស្លាកលេខមួយគ្រឿងបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ០៦A ក្នុងទិសដៅពីជើងទៅត្បូងជ្រុលមកកៀជាមួយនឹងម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនិងម្នាក់ទៀតបានរងរបួសស្រាលចំណែករថយន្តក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែកញ្ចក់រថយន្តមួយចំហៀងនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតនោះហេតុនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះទៅរក្សាទុក ហើយក៏បានឲ្យម្ចាស់ម៉ូតូដែលបានរងរបួសស្រាលនោះយកកញ្ចក់រថយន្តបង្កទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលព្រែកលៀបដើម្បីស្វែងរកអ្នកបើកបរនិងរថយន្តបង្កយកមកដោះស្រាយគ្នាទៅតាមនិតិវិធី។

ចំណែកសាកសពកិច្ចជំនាញកុសលវិច្ឆ័យបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រាយការណ៍ដោយ-P.23