ក្ដៅៗគួរឲ្យអាសូណាស់រថយន្តក្រឡុកសុីម៉ង់ត៍បានឆក់ផ្ដាច់យកជីវិតស្ត្រីម្នាក់បណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម…

368

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័មនៅក្នុងថ្លុកឈាមបង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបើកមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងនៅតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:៣៥នាទីព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

សពជនរងគ្រោះ មានឈ្មោះ យាយការ ភេទស្រី អាយុ៤៨  មានស្រុកកំណើតភូមិត្រោក ឃុំបាធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរធ្វើជាកម្មករសំណង់

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់នឹងស្រ្តីរងគ្រោះដែលជាកម្មករសំណង់ដូចគ្នាជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BY-8009 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ត្រូវតែមានបុរសម្នាក់បើករថយន្តពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 5A-0687 របស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ បើកបរតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រស្របទិសដៅគ្នាបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យស្រ្តីរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរទើបបានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកអ្នកឌុបបានរួចផុតពីសេចក្ដីស្លា ប់ ហើយបានរងរបួសស្រាល រីឯម៉ូតូជនរងគ្រោះបានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយរថយន្តបង្កក៏បានព្យាយាមបើករត់ទៅមុខបានប្រហែលជា២០០ត្រូវបានប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍ឃាត់បានទាំងតៃកុងនឹងរថយន្តយកទៅប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងរួចរាល់ទើបយកអ្នកបើកបរនិងរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23