ភ្នំពេញ៖ គួរអោយអាសូរណាស់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំរួចមកក្មេងប្រុសម្នាក់ក៍បានទៅដងទឹកពាងងូតលេងម្នាក់ឯងដោយគ្មានអ្នកណាដឺងបណ្ដាលអោយដាំដូងចូលទៅក្នុងទឹកពាងស្លា ប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់មកជួយស្រង់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្មេងរងគ្រោះ មាន ឈ្មោះ សុខវុត្ថា ភេទបុ្រស អាយុពីខួប០៨ខែ រស់ក្នុងបន្ទុកឪពុកម្ដាយត្រូវបាន ស្លាប់ រស់នៅភូមិជើងឯក ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិនិងក្រុមគ្រួសារបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំរួចហើយក៏ស្រាប់តែបាត់ក្មេងប្រុសដែលត្រូវជាក្មួយរបស់គាត់នោះមិនឃើញសោះទើបនាំគ្នាផ្អើលឆោឡោដើររកមើលនៅតែមិនឃើញក៏មានការសង្ស័យព្រោះអីកាលពីលើកមុនៗគាត់ធ្លាប់ទៅដងទឹកពាងងូតលេងទើបនាំគ្នារត់ទៅមើលក៏ស្រាប់តែឃើញក្មួយប្រុសរបស់គាត់ដេកស្លាប់នៅក្នុងទឹកពាងនោះបាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យមើល ទើបសមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៅឪពុកម្ដាយនិងសាច់ញាតិវិញថាក្មេងប្រុសម្នាក់នេះពិតជាបានលង់ទឹកពាង ស្លា ប់ពិតប្រាកដមែនទើបសមត្ថកិច្ចជំនាញធ្វើកុសលវិច្ច័យរួចរាល់ក៏បានប្រគល់សពទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី=រាយការណ៍ដោយ=P.23