ក្រុងតាខ្មៅ៖ រថយន្តកុងតីន័របើកវ៉ាជែងប្រដេញគ្នានៅលើស្ពានព្រែកសំរោងបណ្ដាលអោយជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉ូឡារងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ហើយរថយន្តបង្កក៍បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង សំណាងល្អម្ចាស់រថយន្តកូរ៉ូឡាមិនមានរងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍ចរាចរណ៍នេះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡាពណ៍ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2T-0512 បើកធ្វើដំណើរនៅលើស្ពានព្រែកសំរោង ខណៈពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងចាំម៉ាក់នឹងស្លាកលេខបានបើកវ៉ាជែង ប្រដេញគ្នាមកពីខាងមុខជ្រុលមកបុកពេញទំហឹងបណ្ដាលអោយរថយន្តកូរ៉ូឡាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលអោយមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេហើយរថយន្តបង្កក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រម៉ោលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលឃើញថាគ្មានការប៉ះពាល់អ្វីដែលជាសម្បត្តិរបស់រដ្ឋទេនោះទើបប្រគល់រថយន្តដែលបានរងការខូចខាតទៅអោយម្ចាស់ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ហើយក៍បាននាំរូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅកន្លែងប៉ុស្តិ៍នគរបាលព្រែកសំរោងអោយជួយឆែកកាមេរ៉ាសុវត្ថិភាពនៅលើស្ពាននោះមើលដើម្បីងាយស្រួលរថយន្តដែលបង្កនោះយកមកដោះស្រាយគ្នាទៅតាមនិតិវិធី
រាយការណ៍ដោយ-P.23