បុរសពីនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនហើយជ្រុលទៅបុកជាមួយនឹងរថយន្តកំុពុងបត់ឆ្លងផ្លូវពេញទំហឹងឲ្យរងរបួសធ្ងន់នឹងស្រាលទាំងពីនាក់នៅផ្លូវសហព័ន្ធរុស្ស៊ី….

332

ភ្នំពេញ៖បុរសពីនាក់កំពុងតែជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងល្បឿនលឿនមិនប្រយ័ត្នក៍បានជ្រុលទៅបុកជាមួយនឹងេថយន្តដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសទាំងពីនាក់រងរបួសធ្ងន់នឹងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្តបានរងការខូចខាតយ៉ាងដំណំ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១៥នាទីយប់ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីទៅភ្នំពេញ ជនរងគ្រោះទ០១ ឈ្មោះ ឈុនឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្ដំផ្សារព្រៃទារងរបួសស្រាល ទី០២ ឈ្មោះសេងហុី ភេទប្រុស អាយុ ស្នាក់នៅម្ដុំផ្សារព្រៃទាជាមួយគ្នា បានរងរបួសធ្ងន់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាកបើករថយនម៉ាកតូយីតាព្រូសពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-8752 បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងល្បឿនយឺតល្មម ខណៈពេលមកដល់ត្រង់ចំណុងកើតហេតុខាងលើក៍បានបត់ឆ្វេងចូលទៅភោជនីយដ្ឋានមួយកន្លែងមិនទាន់នឹងផុតផងក៏ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រៃវែង1P-7185 ក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងដែលកំពុងបត់នោះពេញទំហឹង បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតបានរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តហើយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯប៉ុស្ដ៍កាកាបទី០១ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ

រាយការណ៍ដោយ-P.23