កាលពីខែមេសា សម្ព័ន្ធមិត្តរបស់អង្គការណាតូបានធ្វើសេចក្តីសម្រេចចាប់ផ្តើមដកកម្លាំងរបស់ពួកគេចេញពីបេសកម្មគាំទ្រការដោះស្រាយនៅក្នុងប្រទេសអាហ្គានីស្ថានដែលបានកើតឡើងតាំងពីឆ្នាំ ២០១៥ មក។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃពុធថា អាចមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីមានការដកខ្លួនរបស់អង្គការណាតូ។
លោក Shoigu បានអះអាងថា «បន្ទាប់ពីការដកកម្លាំងរបស់អង្គការណាតូ វាអាចមានឱកាសខ្ពស់ដែលថាសង្គ្រាមស៊ីវិលអាចនឹងកើតឡើងសារជាថ្មីជាមួយនឹងផលវិបាកអវិជ្ជមានទាំងអស់ ការធ្លាកចុះនៃជីវភាពរស់នៅបន្ថែមទៀតរបស់ប្រជាជន ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ និងការរីករាលដាលនៃភាពជ្រុលនិយមដល់រដ្ឋជិតខាង»។
យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបានឱ្យដឹងថា សម្ព័ន្ធភាពបានបរាជ័យក្នុងការសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់នូវស្ថេរភាពនៅក្នុងប្រទេសនេះ បើទោះបីជាមានការចូលរួមជិត ២០ឆ្នាំក៏ដោយ។ លោក Shoigu បាននិយាយបន្ថែមថា ចាំបាច់ត្រូវមានវិធានការបន្ទាន់ដើម្បីផ្លាស់ប្តូរស្ថានភាពនេះ។
លោកបានព្រមានថា «ការអភិវឌ្ឍនៅអាហ្វហ្គានីស្ថានទាមទារការយកចិត្តទុកដាក់ជាពិសេសទាំងប្រទេសជិតខាង និងអង្គការអន្តរជាតិ»៕
ប្រភព៖ ក្រសួងព័ត៌មាន