ចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាកើនឡើងជាង ៣០លាននាក់

384

ក្រសួងសុខាភិបាលសហព័ន្ធបាននិយាយថា ចំនួនសរុបនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាកើនឡើងជាង ៣០លាននាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់ ៣៩០ ០០០នាក់គិតត្រឹមថ្ងៃពុធ។

បច្ចុប្បន្ននេះ ចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៣០ ០២៨ ៧០៩នាក់ ហើយចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៣៩០ ៦៦០នាក់។

ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានករណីឆ្លងថ្មីចំនួន ៥០ ៨៤៨នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ១ ៣៥៨នាក់ដែលត្រូវបានចុះបញ្ជីនៅទូទាំងប្រទេសឥណ្ឌា។

មានករណីសកម្មចំនួន ៦៤៣ ១៩៤នាក់ ដែលមានការថយចុះ ១៩ ៣២៧នាក់ចាប់តាំងពីព្រឹកថ្ងៃអង្គារ។

អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយសរុបមានចំនួន ២៨ ៩៩៤ ៨៥៥នាក់ ដោយក្នុងនោះមានអ្នកជំងឺចំនួន ៦៨ ៨១៧នាក់ត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន