ម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹងដួលរេលពេញផ្លូវត្រូវរថយន្តមួយគ្រឿងទៀតមកបុកបន្ថែមមួយតង់ទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំនៅផ្លូវ៥៩៨…

357

ភ្នំពេញ៖ម៉ូតូបុកគ្នាពេញទំហឹងដួលរេលពេញផ្លូវហើយត្រូវបានរថយន្តមួយគ្រឿងបើកមកបុកបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អភាគីម៉ូតូទាំងសាងខាងបានរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជីះម៉ូតូម៉ាកវ៉េវមួុយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BY-6534 បើកបរតាមបណ្ដោយផ្លូវ៥៩៨ ក៏ស្រាប់តែមានម៉ូតូម៉ាកវ៉េវមួយគ្រឿងទៀតពាក់ស្លាកលេខកោះកុង1A-6434 បើកមកបុកបណ្ដាលឲ្យួដួលហើយស្រាប់តែមានរថយន្តមួយគ្រឿងពាក់ស្លាកលេខលេខភ្នំពេញ2BI-2891បើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកបន្ថែមទៀតបណ្ដាលឱ្យម៉ូតូទាំងពីគ្រឿងរងការខូចខាតបន្តិចបន្តួច តែសំណាងល្អមិនមាននរណាម្នាក់រោងការគ្រោះថ្នាក់នៅក្នុងករណីចរាចរណ៍នេះទេ។

ក្រោយកើតហេតុភាគីខាងរថយន្តបានសងសំណងទើបភាគីខាងម៉ូតូចំនួនទឹកប្រាក់៥០$ដើម្បីបញ្ចប់រឿង មិនបានធ្វើឱ្យសមត្ថកិច្ចណាម្នាក់វិលមុខឈឺក្បាលជាមួយពួកគាត់ទាំងបីឡើយ

រាយការណ៍ដោយ P.23