ភ្នំពេញ÷ស្ត្រីជាអតីតប្រពន្ធ រួមទាំងប្តីក្រោយត្រូវបានមន្ត្រី យោធាម្នាក់ដែល អះអាងថា ជាប្តីមុន បានចាក់សោបង្ខាំងទុក និងដកកាំភ្លើងខ្លីភ្ជង់គំរាម ខណៈពេលដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងបងប្អូនទៅយកកូនស្រី អាយុ១០ឆ្នាំ ដែលអតីតប្តីនោះយកទៅលេង ហើយព្យាយាមគេច ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ១១និង៤០នាទីថ្ងៃត្រង់ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះខាងអត្តីតប្តី ដែលស្ថិតនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីដែលរងការគំរាមកំហែងពីអតីតប្តី ឈ្មោះ គួង រ៉ាទី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងប្តីក្រោយ ឈ្មោះ ចន ម៉េងហ៊ាវ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបុរសជាអតីតប្តីជាប់ចោទដកកាំភ្លើងភ្ជង់គំរាម ឈ្មោះគង់ សារ៉ុន អាយុប្រហែលជាង ៣០ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅផ្ទះកើតហេតុខាងលើ តាមបុរសជាប្តីក្រោយ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់ រួមជាមួយប្រពន្ធ ព្រមទាំងបងប្អូនចំនួន៥នាក់ បានធ្វើដំណើរមកចំណុច ផ្ទះខាងលើ ដែលជាផ្ទះអតីតប្តីរបស់ប្រពន្ធគាត់ក្នុងគោលបំណង ដើម្បីមកយកកូនស្រីអាយុ១០ឆ្នាំ ដែលត្រូវអតីតប្តី យកមកលេង តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១ ដោយប្រាប់ថា យកមកលេងតែ៣ថ្ងៃ ហើយបានព្យាយាមមិនអោយទាក់ទង
តាមបុរសជាប្តីរូបនោះបានអោយដឹងទៀតថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ រូបគាត់ និងប្រពន្ធបានរួមបងប្អូន បាននាំគ្នាមកយកកូនស្រី ដើម្បីត្រឡប់ទៅផ្ទះវិញ នៅពេលទៅដល់ ក៏បានជួបជាមួយនឹងប្រពន្ធក្រោយរបស់អតីតប្តីរបស់ប្រពន្ធខ្លួន ដោយប្រាប់សុំមកយកកូនស្រីរបស់ខ្លួនត្រឡាប់ទៅផ្ទះវិញ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធក៏បានទៅប្រាប់អតីតប្តី ក្រោយមកអតីតប្តី ក៏បានហៅអតីតស្ត្រីប្រពន្ធឲ្យចូលមកខាងក្នុងផ្ទះ ស្រាប់តែពេលនោះ ប្រពន្ធរបស់អតីតប្តីបានបិទទ្វាររបងខ្ទាស់សោ រួចអតីតប្តីក៏បានគំរាមកំហែង និងទាញកាំភ្លើងខ្លីតែម្តង ។
យោងតាមសម្ដីបុរសជាប្ដីបានអោយដឹងទៀតថា បុរសជាប្តី និងអតីតប្រពន្ធ ត្រូវបានអតីតជាប្តីភ្ជង់គំរាម សម្លាប់ចោលភ្លាមៗ បុរសជាប្តី និងប្អូនៗ ទាំងអស់៣នាក់ បានរត់ចេញមកក្រៅប្តឹងនគរបាល ប៉ុស្តិ៍ ដើម្បីទៅអន្តរាគមន៍ដោយឡែក ស្ត្រីជាអតីតប្រពន្ធ និងកូនប្តីក្រោយអាយុប្រមាណ១ខួប នៅក្នុងផ្ទះនោះនៅឡើយតាមព័ត៌មានអោយដឹងទៀតថា ស្ត្រីជាប្រពន្ធ និងប្តីបានលែងលះគ្នា ហើយមានប្តី និងប្រពន្ធមានកូនរៀងខ្លួន នៅពេលថ្មីៗនេះ ដោយសារតែនឹកកូនស្រីបុរសជាអតីតប្តី បានសុំយកកូនទៅលេងហើយ ព្យាយាមផ្តាច់ទំនាក់ទំនងកូន ទើបស្ត្រីជាអតីតប្រពន្ធនាំប្តីក្រោយទៅយកកូនក៏ មានរឿងរ៉ាវនេះតែម្តងទៅ ។
តាមតាមសម្ដីនគរបាលប៉ុស្តិ៍ ឬស្សីកែវ បានអោយដឹងថា រឿងនេះមានការយល់ច្រឡំគ្នា ហើយប្តីក្រោយភ័យ ក៏បានរត់ទៅប្តឹងនគរបាលបន្ទាប់ពីប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ក្រោយមកពួកគេក៏បានសម្របសម្រួលគ្នាវិញដើម្បី បញ្ចប់រឿង ខឹងខុសខឹងខាត
រាយការណ៍ដោយ P.23