ភ្នំពេញ៖បុរសម្នាក់បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតហើយក៍បានបត់ត្រូវកង់បីឥណ្ឌាបើកមកពីក្រោយស្របទិសដៅគ្នាជ្រុលទៅបុកគូទរថយន្តពីក្រោយដែលកំពុងតែបត់ដូចគ្នាបណ្ដាលឱ្យរងខានខូចខាតបន្តិចបន្តួចជជែកគ្នាតឹងសរសៃក រកតែត្រូវរាងៗខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង២០នាទីព្រលប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី០១ ខណ្ឌ ពោធ៏សែនជ័យ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបានឃើញបុរសម្នាក់បើករថយន្តម៉ាកសីុតេ២០០ពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BE-5992 បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបត់ ស្រាប់តែមានម៉ូតូកុងបីឥណ្ឌាពណ៍សមួយគ្រឿងពាក់ស្លាកលេខ1GS-4837 បើកមកពីក្រោយស្របទិសដៅមកបុកពីក្រោយបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចបែមិនព្រមដោះស្រាយគ្នាខំប្រឹងជជែកឡើងតឹងសរសៃកសមត្ថកិច្ចទាំងយប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ហើយត្រួតពិនិត្យមើលរួចរាល់រកបានឲ្យភាគីទាំងពីរយកម៉ូតូនិងកង់បីឥណ្ឌាមកដាក់មកដាក់អែបខាងចិញ្ចឹមផ្លូវដើម្បីឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា
ក្រោយមកម្ចាស់កង់បីឥណ្ឌាបានគិតថាខ្លួនជាអ្នកខុសក៍បានហូតលុយពីក្នុងកាបូបសងទៅភាគីខាងរថយន្តចំនួន70$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុហើយក៏បានបើករថយន្តនិងកង់បីឥណ្ឌាបែកផ្លូវគ្នារាងៗខ្លួនអស់តែម្ដង
រាយការណ៍ដោយ-P.23