បុរសម្នាក់បើករថយន្តទៅឈប់សាសងគ្នានៅកន្លែងដីសើមស្រុតជាប់កង់ប្រឹងជាន់ហ្គាហោះទៅបុករុឺម៉កបណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់និងស្រាល…

418

ភ្នំពេញ៖បុរសរួមជាមួយនឹងស្រីស្នេហ៍បើករថយន្តទៅឈប់នៅកន្លែងស្ងាត់ហើយមានដីសើមទៀតនោះបណ្ដាលឲ្យស្រុតដីជាប់រថយន្តខំប្រឹងជាន់ហ្គាខ្លាំងស្រាប់តែហោះទៅបុកទៅបុកជាមួយនឹងរុឺម៉កដែលនៅខាងមុខពេញទំហឹងធ្វើឲ្យរថយន្តខ្ទាតទៅចូលក្នុងប្រឡាយបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន ៤នាក់រងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយនឹកយប់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង២៥នាទីព្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមជាមួយនឹងគូស្នេហ៍បើករថយន្តម៉ាកហាយឡិនឌ័រពណ៍សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ2-5290 មកឈប់នៅលើដីជម្រាលទើបឲ្យស្រុតជាប់ហើយខំប្រឹងជាន់ហ្គារោន៍បណ្ដាលឲ្យរថយន្តហោះទៅបុកជាមួយនិងរុឺម៉កកង់បីពាក់ស្លាកលេខភ្នំពេញ1CG-4496 ពេញទំហឹងហើយផ្លោងទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាលឬបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌសែនសុខយករថយន្តមកស្ទូចរថយន្តបង្កនិងរុឺម៉កកង់បីទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ

រាយការណ៍ដោយ-P.23