ម៉ូតូព្រលះគ្នាជាមួយនឹងរថយន្តពេញទំហឹងរងរបួសម្នាក់ចំណែកម៉ូតូរងការខូចខាតអស់មួយកំណាត់មុខ…

338

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងរថយន្តដែលកំពុងបត់ពេញទំហឹងបណ្ដាលឲ្យរងរបួសម្នាក់ចំណែកម៉ូតូបានរងការខូចខាតអស់មួយកំណាត់មុខ ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េពណ៍ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-6230 បើកធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ត្រង់ចំណុចខាងលើក៍បានបត់ឆ្លងផ្លូវ ស្រាប់តែមានបុរសម្នាក់សង្ស័យជាមន្រ្តីនគរបាលផងជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាក លេខ-នគរបាល1-5706 បើកបរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមិនប្រយ័ត្នក៍បានជ្រុលទៅបុកជាមួយនឹងរថយន្តដែលកំពុងបត់នោះពេញទំហឹងបណ្ដាលឱ្យរងរបួសម្នាក់ ចំណែកម៉ូតូបានរងការខូចខាតអស់មួយកំណាត់ខាងមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាម ហើយទាក់ទងទៅជំនាញផ្នែកចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងរួចរាល់បានយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ

រាយការណ៍ដោយ-P.23