ភ្នំពេញ÷រថយន្តកុងតីន័រសន្ដោងរុឺមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តកាមរីតូយីតាព្រូសចំនួនពីគ្រឿងដែលធ្វើដំណើរនៅខាងមុខបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង១៥នាទីព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើរថយន្តម៉ាកតូយីតាព្រូសពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BA-7891 បើកធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ជាមួយនឹងរថយន្តតូយីតាព្រូសពណ៍ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BL-6196 បើកបរស្របទិសដៅគ្នា ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកបររថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៍សឆ្នូតក្រហលមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ3A-5355 បើកមកពីក្រោយក្នុងល្បឿនលឿនហើយក៏បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្តតូយីតាព្រូសទាំងពីរគ្រឿងនោះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ
រាយការណ៍ដោយ-P.23